cabbage-head-iStockphoto-630x419

អត្ថប្រយោជន៍​ស្ពៃក្ដោប​ចំពោះ​សុខភាព គឺជា​រឿង​ដែល​យើង​រាល់គ្នា​នឹកស្មាន​មិន​ដល់​។ ទទួលទាន​បន្លែ​ប្រភេទ​នេះ អាច​ផ្ដល់​គុណប្រយោជន៍​សម្បើម​ណាស់​សម្រាប់​សុខភាព​។ ស្ពៃ​ក្ដោប ពិតជា​មាន​សារជាតិ​ចិញ្ចឹម​ច្រើនណាស់ ពីព្រោះ​បន្លែ​ប្រភេទ​នេះ​សម្បូរណ៌​ទៅ​ដោយ​វីតាមីន B ជាច្រើន វីតាមីន C,A,K,E  ជាតិ​សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូម ប៉ូ​តា​ស្យូម កាល់ស្យូម អ៊ីយ៉ូដ ដែក ស័ង្កសី ជាតិ​សរសៃ Phosphorus, Folicacid, Sulphur, Glutamon (Amino Acid)​។ ដោយ​ស្ពែបូគោ​(Bokchoy) មាន​ផ្ទុក​ជាតិ Sulphur ជាង​ប្រភេទ​ស្ពៃ​ដទៃទៀត​។​

​អត្ថប្រយោជន៍​ស្ពៃក្ដោប ចំពោះ​សុខភាព​មានដូចជា ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​របស់​អ្នក សម្រួល​ចលនា​ឈាម​រត់​ស្រួល និង​ជួយ​សម្លាប់​បាក់តេរី​នៅក្នុង​ខ្លួន​។ ស្ពៃក្ដោប​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​អាហារ​មាន​ប្រយោជន៍​ច្រើន​ផ្នែក ចំពោះ​សុខភាព ដោយសារ​តែ​វា​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ភាព​ចាស់​របស់​មនុស្ស ពីព្រោះ​មាន​ផ្ទុក​វីតាមីន​ច្រើន ជួយ​ធ្វើឱ្យ​ស្បែក​មាន​សុខភាព​ល្អ​។ ស្ពៃក្ដោប​មាន​ជាតិ​កាឡូរី​តិច មិន​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្ដូ​រ៉ុល ហើយ​អ្នក​អាច​ញ៉ាំ​ឆៅ​ក៏បាន ឬ​ឆ្អិន​ក៏បាន​។

ស្ពៃក្ដោប​នេះ ត្រូវបាន​គេ​ដឹងថា ជា​បន្លែ​ដ៏​ពិសេស ពីព្រោះ​មាន​សារធាតុ Photochemical ដែល​អាច​ជួយ​ធ្វើឱ្យ​កោសិកា​រូប​កាយ​មាន​សុខភាព​ល្អ ដោយ​ការពារ​មិន​ឱ្យ​កើត​ជំងឺមហារីក​បានឡើយ​។ ត្រូវ​ចាំ​ថា នៅពេល​ចម្អិន ជា​ការ​ប្រសើរ​ត្រូវ​ចំហុយ​សិន ទើប​ចម្អិន​ឱ្យ​ពុះ​ជា​ក្រោយ ពីព្រោះ​វា​អា​បំផ្លាញ​សារជាតិ​ចិញ្ចឹម​អស់​ច្រើន​។​

ប្រភេទ​ស្ពៃក្ដោប​ដ៏​ពេញនិយម​បំផុត គឺ ស្ពៃ​ពណ៌​ក្រហម ពណ៌​បៃតង និង​ស្ពៃបូកគោ​ចិន​។ អត្ថប្រយោជន៍​នៃ​ស្ពៃ​ក្ដោប អាច​ការពារ​ប្រឆាំងនឹង​វ័យចាស់​បន្លែ​នេះ ក៏​មាន​ផ្ទុក​សារធាតុ Photonutrient ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​មិន​ឱ្យ​មក​បៀតបៀន រីឯ​សារជាតិ Photonutrient វិញ ក៏​នឹង​ជួយ​ធ្វើឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​ផង​ដែរ​។ ដោយឡែក​ស្ពៃក្ដោប​ក្រហម សម្បូណ៌​សារជាតិ Photonutrient ដ៏​មាន​ប្រយោជន៍​ជាង​ប្រភេទ​ស្ពៃក្ដោប​ពណ៌​បៃតង​ទៅទៀត​៕

តើ​ស្ពៃក្ដោប​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដូចម្ដេច​? ៖

. ជួយ​កម្ចាត់​ជំងឺឆ្លង​ផ្សេងៗ​
. ជួយ​សម្អាត​ឈាម​
. ការពារ​ស្បែក​កុំឱ្យ​កើតមុន​
. ការពារ​ប្រឆាំង​ទៅ​នឹង​ការ​រលាក​ស្បែក​
. ធ្វើឱ្យ​សក់ ស្បែក និង​ក្រចក​មាន​សុខភាព​ល្អ​
. ជួយ​ព្យាបាល និង​ការពារ​ជំងឺ​ដំបៅ​ក្រពះ​

ការ​ទទួលទាន​ទឹក​ស្ពៃក្ដោប​រៀងរាល់ថ្ងៃ គឺជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការបន្ធូរបន្ថយ​ជំងឺ​ដំបៅ​ក្រពះ និង​រោគ​ទល់​លាមក​។ សារជាតិ​ចិញ្ចឹម​នៅក្នុង​ស្ពៃក្ដោប គឺជា​ជីវជាតិ​ដ៏​ចាំបាច់​សម្រាប់​រាងកាយ​មិន​អាច​ខ្វះ​បាន ដោយ​ជួយ​ធ្វើឱ្យ​មាន​សុខភាព​ល្អ និង​ជួយ​ការពារ​ប្រឆាំងនឹង​ភាព​ចាស់​។

គួរបញ្ជាក់​ថា ការ​ញ៉ាំ​បន្លែ​ស្ពៃក្ដោប​ម្ដង​ក្នុង​មួយ​សប្តាហ៍ ពិតជា​នឹង​ធ្វើឱ្យ​អ្នក​ទទួលបាន​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​មែន​៕

 

នាំមកជូនដោយ ៖ ស៊ីវិល័យ.គេហំទំព័រ o(o_O)o

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ ស៊ីវិល័យ​.គេហទំព័រ 

សូម​ចូល​ដើម្បី​ចែករំលែក​មតិយោបល់រ​បស់​អ្នក​ជាមួយនឹង​អត្ថបទ​នេះ !