ស្លឹក​ម្រុំ​ ឧិសថ​​ព្យាបាល​ ​និង​ទប់​ស្កាត់​​ជំងឺ​​ ដល់​ទៅ​៣០០​មុខ​ឯណោះ

ស្លឹកម្រុំ ឧិសថព្យាបាល និងទប់ស្កាត់ជំងឺ ដល់ទៅ៣០០មុខឯណោះ !

ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរសម្លរកកូរទេ អ្វីដែលសំខាន់នោះ គឺវាក៏អាចប្រើប្រាស់ជាថ្នាំព្យាលបាល ដ៏សក្កិសិទ្ធទៀត ផងដែរ។ វាមានតម្លៃថោក និងងាយស្រួលរកនៅប្រទេសកម្ពុជាយើង។ ឯកសារបរទេសមួយ បានបង្ហាញថា ការស្រាវជ្រាវតាមវិទ្យាសាស្ត្រ បានឱ្យដឹងថា រុក្ខជាតិស្លឹកម្រុំ ដ៏សាមញ្ញនេះ ផ្ទុកទៅដោយថាមពលជីវជាតិ រួមមានជាទិ៍ ៖

  • កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច
  • កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ
  • កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត
  • កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
  • កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក
មិនមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្រើនប៉ុន្មានទេ មានតែផ្នែកមួយជាក់លាក់ ដែលការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញ គឺគេអាចវាអាចប្រើប្រាស់វា សម្រាប់ជា អង្គបដិបក្ខប្រាណ (Antibiotic) គួរឱ្យកត់សម្គាល់ ។ ប៉ុន្តែតាមការព្យាបាលបែបថ្នាំបូរាណរបស់ ប្រទេសឥណ្ឌា បានអះអាងថា ស្លឹកម្រុំនេះ អាចទប់ស្កាត់ជំងឺបាន៣០០មុខឯណោះ។ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតម្លៃថោកសមរម្យ សម្រាប់ប្រទេសក្រីក្រជាច្រើន នៅលើពិភពលោក។

អ្នកអាចកែច្នៃស្លឹកម្រុំ មកធ្វើជាតែផឹកបាន ដោយយកស្លឹកម្រុំ មកលាងទឹកឱ្យស្អាត ហើយដាក់ហាលសម្តិល (កុំឱ្យត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ បន្ទាប់មកយកស្លឹកនោះមកបុក ឬកិនឱ្យម៉ដ្ឋ។ អ្នកអាចទទួលទានដោយដាក់ឆុងដូចតែដែរ គឺកម្រិតតទឹកក្តៅមួយកែវ ត្រូវដាក់តែស្លឹកម្រុំមួយស្លាបព្រាកាហ្វេ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>