ម៉ូឌែលថ្មីនៃបច្ចេកវិទ្យាបន្ទាន់សម័យ ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2013

ក្រុមហ៊ុនHonda ទើបតែបង្ហាញនូវគំរូម៉ូតូអូតូ តូច ស្អាត គឺ Honda Scoopy ស៊េរី2013 ជាមួយនឹងការរាចនាមើលទៅទន់ភ្លន់ ហើយស្អាតជាងមុន តូចជាងមុន នៅក្នុងទីផ្សារប្រទេសថៃ។

Honda Scoopy ស៊េរីឆ្នាំ 2013 បានធ្វើការផ្លាស់រាងស្ទើរតែទាំងស្រុង និយាយឱ្យសាមញ្ញ គឺផ្លាស់ប្តូរចាប់ពី “មុខដល់ក្រោយ”។ ចំនុចដែលចាប់អារម្មណ៍របស់ Honda Scoopy ស៊េរីឆ្នាំ 2013 នោះ គឺរូបរាងខាងក្រៅថ្មី និងប្លែកជាងមុន។ ត្រង់នេះបង្ហាញឱ្យឃើញថា ការវិនិយោគរបស់អ្នកផលិត Scoopy គឺចង់បន្ថែមនូវការទាក់ទាញ ក៏ដូចជាដំណើរការលក់ ដូច្នេះដែរ។

ផ្នែកខាងមុខ ចង្កៀងភ្លើងរាង oval និងភ្លើងសញ្ញូ បង្កប់ក្នុងម៉ូតូ តែម្ដង។ ផ្នែកខាងក្រោយ ស្តុបក្រោយសក្តិសមនឹងតួម៉ូតូ ដែលកាលពីស៊េរីមុនៗ គឺនៅដាច់ពីតួម៉ូតូ។ ចំណែកពណ៌របស់វាមានពណ៌ថ្មីបែបយុវវ័យ ហើយប្លែកជាងមុន។ Honda Scoopy ស៊េរីថ្មីមានឃ្លុបខាងក្រោមកែបបើគិតជាលីត្រ អាចផ្ទុកបានចំណុះ15,4 លីត្រ ដែលអាចដាក់បានមួកសុវត្ថិភាពពាក់
កណ្តាលក្បាល បានមួយ។

Honda Scoopy 2013 បានបំពាក់ម៉ាស៊ីន108 cc PGM-FI តាមអ្នកដែលផលិតឱ្យដឹងថា វាស៊ីសាំងតែ 1,88 lít/100 km នៅលក្ខខណ្ឌស្តង់ដារ។ ម៉ូតូនេះ លក់នៅប្រទេសថៃ តម្លៃប្រហែល45.000 bath (ប្រហែល1.480ដុល្លារ)។

នៅពេលមានមុខនៅលើទីផ្សារ Honda Scoopy ស៊េរីថ្មីនេះ នឹងមានបីពណ៌ សម្រាប់ជ្រើសរើស គឺ Active Boy, Vivid Me និង Prestige Guy ផងដែរ៕

ម៉ូឌែលថ្មីនៃបច្ចេកវិទ្យាបន្ទាន់សម័យ ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2013

ម៉ូឌែលថ្មីនៃបច្ចេកវិទ្យាបន្ទាន់សម័យ ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2013

ម៉ូឌែលថ្មីនៃបច្ចេកវិទ្យាបន្ទាន់សម័យ ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2013

ដោយ៖ វិទ្យា.