ស៊ុប​មាន់​ខ្មៅ អាហារ​បំប៉ន​សុខភាព

ស៊ុប​មាន់​ខ្មៅ អាហារ​បំប៉ន​សុខភាព

ចំណីអាហារ ពិតជាមានសារៈសំខាន់ ចំពោះសុខភាពរបស់យើងណាស់។ ដូច្នេះ យើងគួរតែបរិភោគអាហារបំប៉ន ឲ្យបានគ្រប់គ្រាន់ និងទៅតាមថវិកា ដែលអាចលៃលកបាន។ នៅក្នុងចំណោមអាហារបំប៉នរាប់ពាន់ រាប់ម៉ឺនមុខ ស៊ុបមាន់ខ្មៅ ក៏ជាអាហារដ៏ពេញនិយមមួយប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជា និយមចូលចិត្តទទួលទានដែរ។

លោក កែវ ផលទី អាយុ៣៩ឆ្នាំ ជាម្ចាស់ហាងបាយមាន់សុកហុក បានឲ្យដឹងថា៖  «បច្ចុប្បន្ននេះ ស៊ុបមាន់ខ្មៅ ពិតជាមានការពេញនិយមយ៉ាងខ្លាំង ព្រោះវាជាប្រភេទអាហារប៉ូវកម្លាំង និងសុខភាពដ៏ល្អ»។ លោក បានបន្ដទៀតថា អត្ថប្រយោជន៍ចំពោះមនុស្សទូទៅ ស៊ុបមាន់ខ្មៅ អាចជួយផ្ដល់នូវភាពមាំមួន និងជំនួយកម្លាំងពលំ»។

បើនិយាយ អំពីវិធីសាស្រ្ដចម្អិន និងគ្រឿងផ្សំវិញ លោក ផលទី បានរៀបរាប់ថា ស៊ុបមាន់ខ្មៅ ត្រូវការពេលវេលារំងាស់ដល់ទៅ២ម៉ោង និងប្រើថ្នាំចិនជាង១០មុខ ដែលសុទ្ធសឹងតែយកមកពីធម្មជាតិទាំងអស់។

ដូច្នេះ ប្រសិនបើលោកអ្នក មានបំណងបរិភាគអាហារបំប៉ន ដែលមានផលប្រយោជន៍ល្អ នោះលោកអ្នកអាចសាកល្បងស្វែងរក ឬក៏ចម្អិនស៊ុបមាន់ខ្មៅ ដើម្បីជំនួយសុខភាពរឹងមាំ៕

ដោយ៖ មគ្គុទេសក៍រសជាតិ.